លិខិតជូនដំណឹងអំពីការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធតាមការផ្សាយជាសាធារណៈ

យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ
ជូនដំណឹងមកម្ចាស់បំណុលឈ្មោះ ហួន ហេងឥរិយា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៧២E០ ផ្លូវលេខ៤៥០ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកប្តឹងជំទាស់ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) នៅសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ និងសូមចូលខ្លួនតាមកាលបរិច្ឆេទបានកំណត់(មុនថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥)។