លិខិតជូនដំណឹងអំពីការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធតាមការផ្សាយជាសាធារណៈ
                                   យើង យន់ ណារ៉ុង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ
 
   ជូនដំណឹងមកចុងចម្លើយឈ្មោះ ចាន់ បុប្ផា ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៩៣B ផ្លូវលេខ៦១ ក្រុម៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកប្តឹងជំទាស់ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) នៅសាលាឧទ្ធរណ៍ភ្នំពេញ និងអញ្ជើញមកយកដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធលេខ ០៣របឧ/២៤ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ និងសូមចូលខ្លួនតាមកាលបរិច្ឆេទបានកំណត់(មុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥)។