លិខិតជូនដំណឹងអំពីការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធតាមការផ្សាយជាសាធារណៈ
                                   យើង ហ៊ុន សុគន្ធា ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ភ្នំពេញ
 
   ជូនដំណឹងមកដើមចោទឈ្មោះ ហួត វ៉ាន់ថន(អ្នកប្តឹងជំទាស់) ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៧ ផ្លូវព្រះអង្គយុគន្ធរ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកប្តឹងជំទាស់ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) នៅសាលាឧទ្ធរណ៍ភ្នំពេញ និងអញ្ជើញមកយកដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធលេខ ០៤ ក្រIV "ឌ.រ"/ដកប ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ និងសូមចូលខ្លួនតាមកាលបរិច្ឆេទបានកំណត់(មុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥)។