
យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់សពឈ្មោះ ផេង គួយ ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៣៩ ចុះថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ៣៩ "ក្រVII ស.ស" ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យសុំបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ របស់មេធាវី អ៊ឹម ម៉ាច ជាមេធាវីតំណាងដោយអាណត្តិឱ្យចុងចម្លើយឈ្មោះ ជា មុំនាង ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។
អាស្រ័យហេតុនេះ សូមបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់សពឈ្មោះ ផេង គួយ ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី (គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។