កិច្ចប្រជុំស្ដីពី "ការត្រួតពិនិត្យវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ និងបញ្ហាប្រឈមផ្សេងៗ" របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
កិច្ចប្រជុំស្ដីពី "ការត្រួតពិនិត្យវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ និងបញ្ហាប្រឈមផ្សេងៗ" របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
===============
នៅរសៀលថ្ងៃទីពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥, សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំកិច្ចប្រជុំស្ដីពី "ការត្រួតពិនិត្យវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ និងបញ្ហាប្រឈមផ្សេងៗ" ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ ក្រឡាបញ្ជី និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។








