យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ នាង សាឡី ភេទស្រី អាយុ៦៨ឆ្នាំ និងឈ្មោះ នាង លន ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ២០៦ ផ្លូវទន្លេសាប ក្រុមទី៩ ភូមិ១ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីអ្នកដាក់ពាក្យសុំនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៩៦(រ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ នាង សាឡី ភេទស្រី អាយុ៦៨ឆ្នាំ និងឈ្មោះ នាង លន ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ២០៦ ផ្លូវទន្លេសាប ក្រុមទី៩ ភូមិ១ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីអ្នកដាក់ពាក្យសុំនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





