លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង យ៉េង គឹមម៉េង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ គឹម ចាន់ធូ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះជន្លង ភូមិជន្លង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៣២ ចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ គឹម ចាន់ធូ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះជន្លង ភូមិជន្លង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ជាភាគីចុងចម្លើយ នៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។