ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
                       យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
 
        បង្គាប់មកឈ្មោះ លឹម លាងឆាយ ភេទប្រុស អាយុ៤៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីដើមបណ្តឹងឧទ្ធរណ៍ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) និងពន្ធលើកម្មវត្ថុបណ្តឹងឧទ្ធរណ៍ចំនួន ១.០៣៣.២០០៛(មួយលាន សាមសិបបីពាន់ ពីររយ)រៀល ក្នុងកម្មវត្ថុពី​ការ ប្តឹងទាមទារប្រាក់ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងអំឡុងពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះ ជាកំណត់។
 
       បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿង​របស់អ្នកចេញពីបញ្ជី ។