ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
                       យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
 
        បង្គាប់មកឈ្មោះ ខ្យង វី និងប្រពន្ធឈ្មោះ ងន វណ្ណឌី មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកដងក្តោង ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) ក្នុងរឿងឧទ្ធរណ៍ ប្តឹងដីកាសម្រេច នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ គិតចាប់ពីថ្ងៃបានទទួលដំណឹងរហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ជាកំណត់។
 
       បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿង​របស់អ្នកចេញពីបញ្ជី ។