យើង ប៉ែន ច័ន្ទនិមល ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ង៉ាក់ ងីម ភេទប្រុស កើតឆ្នាំ១៩៤៤, ឈ្មោះ ង៉ាក់ ឡេន ភេទប្រុស កើតឆ្នាំ១៩៧៥ មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិកន្ទោក ស្រុកអង្គស្នួល ខេត្តកណ្តាល និងឈ្មោះ ធួក គឹមលី ភេទស្រី កើតឆ្នាំ១៩៥២ មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាភាគីសហកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៩(រ) ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ង៉ាក់ ងីម ភេទប្រុស កើតឆ្នាំ១៩៤៤, ឈ្មោះ ង៉ាក់ ឡេន ភេទប្រុស កើតឆ្នាំ១៩៧៥ មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិកន្ទោក ស្រុកអង្គស្នួល ខេត្តកណ្តាល និងឈ្មោះ ធួក គឹមលី ភេទស្រី កើតឆ្នាំ១៩៥២ មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





