
យើង អ៊ីវ បុណ្យឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកក្រុមហ៊ុន ឈូ យ័ន អិល១(ខេមបូឌា) ឌីវេឡុបមេន ឯក(CHU YUAN L1 Cambodia Development Co.,LTD) មានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅបន្ទប់លេខ១៥០១-១៥០២ ជាន់ទី១៥ Ecchange Square លេខ១៩-២០ ផ្លូវលេខ១០៦ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៩១ ចុះថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ១២ "ក្រVIII គ.ធ" ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យសុំបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ របស់លោកស្រី ប៊ូ រចនា ជាអ្នកតំណាងដោយអាណត្តិឱ្យក្រុមហ៊ុន CHANGFU INVESTMENT LIMITED តំណាងដោយលោក CHAN KAM SHING ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។
អាស្រ័យហេតុនេះ សូមក្រុមហ៊ុន ឈូ យ័ន អិល១(ខេមបូឌា) ឌីវេឡុបមេន ឯក(CHU YUAN L1 Cambodia Development Co.,LTD) មានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅបន្ទប់លេខ១៥០១-១៥០២ ជាន់ទី១៥ Ecchange Square លេខ១៩-២០ ផ្លូវលេខ១០៦ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី (គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។