សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធីសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ជូនសិស្សមេធាវីជំនាន់ទី២០ ចំនួន ៣៦រូប =================
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធីសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ជូនសិស្សមេធាវីជំនាន់ទី២០ ចំនួន ៣៦រូប
=================
នៅរសៀលថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះទី២ នៃសាលាឧទ្ធរណ៍ភ្នំពេញ មានសមាសភាព ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជាប្រធានក្រុមប្រឹក្សា លោកស្រី យិច ឈាណាវី ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ និងលោក លី ចន្ថា ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ ជាចៅក្រមប្រឹក្សា ឯកឧត្តម ស៊ិន រិទ្ធ អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ លោកស្រី ហុង ស្រីពេជ្រ ជាក្រឡាបញ្ជី និង ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវី ជាតំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើពិធីសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ជូនសិស្សមេធាវីជំនាន់ទី២០ ចំនួន៣៦រូប នៅសាលសវនាការទី២ របស់សាលាឧទ្ធរណ៍ភ្នំពេញ។