
យើង សួង សុផាន់ណា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ហុង ស៊ឹមអាន ភេទស្រី, ឈ្មោះ អួង សន ភេទប្រុស, ឈ្មោះ អួង ទិត្យជេដ្ឋា ភេទប្រុស និងឈ្មោះ ហុក វុធឌី ភេទប្រុស ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នក្រុម៣០ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៤៤(ដ) ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីបង្គាប់ឱ្យភាគីសហដើមចោទមកបង់ពន្ធ និងបានធ្វើការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធលេខ៧១ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការផ្សាយជាសាធារណៈ។
អាស្រ័យហេតុនេះ សូមឈ្មោះ ហុង ស៊ឹមអាន ភេទស្រី, ឈ្មោះ អួង សន ភេទប្រុស, ឈ្មោះ អួង ទិត្យជេដ្ឋា ភេទប្រុស និងឈ្មោះ ហុក វុធឌី ភេទប្រុស ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នក្រុម៣០ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភាគីសហដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាឱ្យចូលមកបង់ពន្ធខាងលើនេះ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។