សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី រស់ សម្ភស្ស អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១ បុរីប៉េងហួតបឹងស្នោរ ផ្លូវP១០ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ៤១ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ២១០៤"ញ១" ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចសេចក្តីសម្រេចទាំងមូល របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ១១២ដកឧ២០២៥ ចុះថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។