ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី១០ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី ជាភាគីដើមចោទ និងចុងចម្លើយ និងអ្នកពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមពិភាក្សាដេញដោលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដែលមានលោក លី សុខលេង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីពិភាក្សាដេញដោលតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅពេលក្រោយវិញ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់ត្រូវបំពេញ។
អាស្រ័យហេតុនេះ សូមលោក/លោកស្រីជាមេធាវី ជាភាគីដើមចោទ និងចុងចម្លើយ និងអ្នកពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមពិភាក្សាដេញដោលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។





