លិខិតជូនដំណឹងស្តីអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

    យើង សួង សុផាន់ណា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅកូនបំណុលឈ្មោះ ប៉ា សុធីស៊ិន ភេទប្រុស កើតឆ្នាំ១៩៨៩ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៥៥ឆ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរក្សាការពារលេខ ១៦៧(រ) ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមកូនបំណុលឈ្មោះ ប៉ា សុធីស៊ិន ភេទប្រុស កើតឆ្នាំ១៩៨៩ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៥៥ឆ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៤ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។