ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអនុញ្ញាតឱ្យនិស្សិតចំនួន ៥រូប នៃថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL)
នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអនុញ្ញាតឱ្យនិស្សិតចំនួន ៥រូប នៃថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចូលជួបសម្តែងការគួរសម មុនចេញដំណើរទៅចូលរួមប្រកួតប្រជែងសវនាការប្រតិដ្ឋថ្នាក់អន្តរជាតិ នៅទីក្រុងនូរែមប៊ឺក(Nuremberg )នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរ, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានមតិផ្ដាំផ្ញើ និងជូនពរ ដល់និស្សិតជាបេក្ខភាពប្រក្រួតប្រជែង ឱ្យខិតខំប្រឹងប្រែង បញ្ចេញអស់ពីសមត្ថភាព និងទទួលបានជោគជ័យក្នុងការប្រកួត ដើម្បីក្លាយខ្លួនជាធនធានដ៏សំខាន់សម្រាប់ជាតិ នាពេលខាងមុខ។ ជាមួយគ្នានេះដែរ, ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាចំនួន ២០០០(ពីរពាន់)ដុល្លារ ជូនដល់ក្រុមនិស្សិត សម្រាប់ចំណាយលើការធ្វើដំណើរ និងស្នាក់នៅ ក្នុងកំឡុងពេលប្រកួតប្រជែង។