យើង ខ្លែន កិន្នរី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ សួរ ឃាង ភេទប្រុស អាយុ៥៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៥០ ចុះថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីកាលេខ ១០ " ក្រVវ " ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។
អាស្រ័យហេតុនេះ សូមឈ្មោះ សួរ ឃាង ភេទប្រុស អាយុ៥៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកាខាងលើនៅបន្ទប់រដ្ឋបាល(សភារដ្ឋប្បវេណី) ជាន់ទី១ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។