សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី សៀន ពិសី និង ZHAO YINGMING អាស័យដ្ឋានបច្ចុប្បន្ន ខុនដូរ FULY-FR អគារលេខA៦ បន្ទប់លេខ១១១០ ផ្លូវសម្តេចតេជោ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍លេខ ៣១៨ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ៩៨៨(ក) ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លើនៃសេចក្តីសម្រេចទាំងមូល របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ៨២ដកឧ២០២៦ ចុះថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចោលជាអសារបង់ហើយ ដោយហេតុថា ភាគីប្តឹងឧទ្ធរណ៍ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។