លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

     សាលាឧទ្ធរណ៍ភ្នំពេញ បានធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់លើសំណុំរឿងរដ្ឋប្បវេណីលេខ ៥៤១ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ នាសាលសវនាការទី៣ វេលាម៉ោង ១៤និង០០នាទី និងបានសម្រេចសេចក្តីដោយចេញនូវសាលដីការដ្ឋប្បវេណីលេខ ៤៥ក្រIII "យ" ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ហើយបានសម្រេចធ្វ់ការបញ្ជូនសាលដីកាខាងលើនេះ តាមការផ្សាយជាសាធារណៈ តាមការស្នើសុំរបស់ភាគីដើមចោទ ដោយមូលហេតុថា អាសយដ្ឋានរបស់ចុងចម្លើយឈ្មោះ Narasimhan Srikanth ដែលមានក្នុងសំណុំរឿងក្តីនេះពុំអាចធ្វើការបញ្ជូនបានតាមបញ្ញត្តិមាត្រា ២៤៩, មាត្រា ២៥១ និងមាត្រា ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

     អាស្រ័យហេតុនេះ សូមឈ្មោះ Narasimhan Srikanth ចូលមកយកសាលដីការដ្ឋប្បវេណីលេខ ៤៥ក្រIII "យ" ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាឧទ្ធរណ៍ភ្នំពេញ នៅបន្ទប់ក្រឡាបញ្ជីលេខ ២ នៃសាលាឧទ្ធរណ៍ភ្នំពេញ នៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ។