លិខិតជូនដំណឹងស្តីពីការលើកពេលសវនាការ

      ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីដែលពាក់ព័ន្ធសំណុំរឿងដែលត្រូវទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ សូមជម្រាបជូនលោក លោកស្រីមេធាវី និងភាគីដែលពាក់ព័ន្ធ ដែលបានទទួលដំណឹងពីលិខិតអញ្ជើញ និងដីកាកោះហៅដើម្បីចូលរួមក្នុងកម្មវិធីទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ត្រូវលើកទៅថ្ងៃក្រោយវិញ ដោយសារតែប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់មិនអាចដំណើរការសវនាការតាមកាលបរិច្ឆេទបាន។

   អាស្រ័យហេតុនេះ សូមលោក លោកស្រីមេធាវី និងភាគីដែលពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។