លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

      យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឈុន សុខណា ភេទស្រី កើតឆ្នាំ១៩៨៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិអរិក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៩៦ ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ០២ក្រIV"ខ" ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យស្នើសុំចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ របស់លោក គ្រី ប៊ូតូ ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ ឈុន សុង ជាភាគីដើមចោទ ដោយហេតុថា មិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

   អាស្រ័យហេតុនេះ សូមឈ្មោះ ឈុន សុខណា ភេទស្រី កើតឆ្នាំ១៩៨៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិអរិក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកា នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។