យើង តាំង សុភ័ក្ត្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅម្ចាស់បំណុលឈ្មោះ ទូច ប៊ុនធឿន មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ ៤៥៤E0 ផ្លូវលេខ២០៥ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១០៦(ដ) ចុះថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ និងធ្វើការបញ្ជូនដីកាកោះចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ តាមការផ្សាយជាសាធារណៈ។
អាស្រ័យហេតុនេះ សូមម្ចាស់បំណុលឈ្មោះ ទូច ប៊ុនធឿន មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ ៤៥៤E0 ផ្លូវលេខ២០៥ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ លើសំណុំរឿងខាងលើ។