លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ សេង ហេង ភេទប្រុស និងប្រពន្ធឈ្មោះ ខេង ចិន្តា ភេទស្រី សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្លូវលំ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីសហកូនបំណុលនៃសំណុំរឿងរក្សាការពារលេខ ១០៩(ដ) ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ សេង ហេង ភេទប្រុស និងប្រពន្ធឈ្មោះ ខេង ចិន្តា ភេទស្រី សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្លូវលំ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។