យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ លឹម សុផល មានអាសយដ្ឋានផ្ទះលេខ ៧០E0 ផ្លូវលេខ ៤៥៤ សង្កាត់ទួលទំពូង១ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ជា ភិន មានទីលំនៅបច្ចុប្បន្នភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដែលជាភាគីសហចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦០៨ ចុះថ្ងៃទី ១២ ខែតុលាភៈ ឆ្នាំ២០២០ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់ឈ្មោះ យ៉ិន ផល ជាភាគីដើមចោទ ក្រុមប្រឹក្សាជំនុំជម្រះទី២ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ លឹម សុផល មានអាសយដ្ឋានផ្ទះលេខ ៧០E0 ផ្លូវលេខ ៤៥៤ សង្កាត់ទួលទំពូង១ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ជា ភិន មានទីលំនៅបច្ចុប្បន្នភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដែលជាភាគីសហចុងចម្លើយ ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ លើសំណុំរឿងខាងលើ។