លិខិតជូនដំណឹងស្តីពីការលើកពេលសវនាការ

     ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ សូមជូនដំណឹងមកឯកឧត្តម ឧត្តម អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវជំនុំជម្រះនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅបន្ទប់សវនាការទី២ ឱ្យបានជ្រាបថា កម្មវិធីជំនុំជម្រះរឿងព្រហ្មទណ្ឌតាមកាលបរិច្ឆេទខាងលើ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ ដោយមូលហេតុប្រធានក្រុមប្រឹក្សាជំនុំជម្រះមានបញ្ហាសុខភាព។

     អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តម អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។