យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅដើមចោទឈ្មោះ តាត សុជាតា ភេទស្រី កើតថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ១៩៨០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦៧ ផ្លូវលេខ១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចុងចម្លើយក្រុមហ៊ុន(ខេមបូឌា) អ៊ែតវ៉ានស៍ ខមម្ញូនីខេសិន ខូអិល ធីឌី តំណាងដោយលោក XIAO MINGJIE នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៨៨ ចុះថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ តាត សុជាតា ភេទស្រី កើតថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ១៩៨០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦៧ ផ្លូវលេខ១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចុងចម្លើយក្រុមហ៊ុន(ខេមបូឌា) អ៊ែតវ៉ានស៍ ខមម្ញូនីខេសិន ខូអិល ធីឌី តំណាងដោយលោក XIAO MINGJIE ចូលមកយកដីកាកោះចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។