លិខិតជូណដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ សូមជូនដំណឹងមកឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ ម្ចាស់បំណុល និងអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤នាទីរសៀល នៅបន្ទប់សវនាការទី៣ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់តាមកាលបរិច្ឆេទខាងលើ ត្រូវបានលើកពេលទៅថ្ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤នាទីរសៀល នៅបន្ទប់សវនាការទី៣វិញ ដោយមូលហេតុក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់។
 
     អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ ម្ចាស់បំណុល និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។