យើង ប៉ិច ស៊ីហ៊ន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ជុំ សាវឿន ភេទប្រុស កើតឆ្នាំ១៩៦៨ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៣៨ ចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ជុំ សាវឿន ភេទប្រុស កើតឆ្នាំ១៩៦៨ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។