សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ
កាលពីព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ។