លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

       យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីដើមចោទឈ្មោះ ឈឿម ផល្លា និងចុងចម្លើយឈ្មោះ ព្រហ្ម សុង មានអាសយដ្ឋានបច្ចុប្បន្នភូមិជ្រៃឬស្សី ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤២០ ចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០០២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមភាគីដើមចោទឈ្មោះ ឈឿម ផល្លា និងចុងចម្លើយឈ្មោះ ព្រហ្ម សុង មានអាសយដ្ឋានបច្ចុប្បន្នភូមិជ្រៃឬស្សី ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ចូលមកយកដីកាកោះចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ជំនួយការ ជាន់ទី៥ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។