លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង អ៊ីវ បុណ្យឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ អ៊ុក អាំងគីម ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិដីក្រហម ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨៦ ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ អ៊ុក អាំងគីម ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិដីក្រហម ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។