លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង អ៊ីវ បុណ្យឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ទូច សាយលាង ភេទស្រី អាយុ៧១ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៥ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ទូច សាយលាង ភេទស្រី អាយុ៧១ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។