យើង គី ឬទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ហ៊ុន ឆៃ ភេទប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភួមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងចុងចម្លើយឈ្មោះ ប្រិញ ស៊ ភេទប្រុស អាយុ៦១ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភួមិព្រែកថ្មីលេខ១ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៦៧ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍របស់ដើមចោទខាងលើ។ ខណៈពេលកំពុងដំណើរការនីតិវិធីសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលសេចក្តីចម្លងសំបុត្រមរណភាពលេខ ៣២ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ របស់មេឃុំជ្រោយតាកែវ បានបញ្ជាក់ថាឈ្មោះ ប្រិញ ស៊ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ហើយ។
អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ប្រិញ ស៊ សូមដាក់ពាក្យបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។