លិខិតជូនដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដែលមានលោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់ក្នុងសំណុំរឿងរដ្ឋប្បវេណីតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅពេលក្រោយវិញ ដោយសារតែប្រធានក្រុមប្រឹក្សាជំនុំជម្រះមានបេសកកម្ម(សន្និបាតនៅក្រសួងយុត្តិធម៌)។
អាស្រ័យហេតុនេះ សូមលោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។