ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីIII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវធ្វើការប្រកាសសាលដីកានៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដែលមានលោកស្រី ចាន់ ម៉ាឌីណា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីប្រកាសសាលដីកាលើសំណុំរឿងព្រហ្មទណ្ឌតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ វិញ ដោយសារតែប្រធានក្រុមប្រឹក្សាជំនុំជម្រះមានបេសកកម្ម(សន្និបាតនៅក្រសួងយុត្តិធម៌)។
អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។