ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៃខួបកំណើតគម្រប់ខួប៧១ ឈានចូល ៧២ឆ្នាំ

សូមគោរពជូនពរ ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមគោរពអនុញ្ញាតសម្តែងអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជារៀងរហូតតរៀងទៅ។