យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ចាន់ សារៀង ភេទស្រី អាយុ៣២ឆ្នាំ, ឈ្មោះ ចាន់ សារុំ ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ចាន់ សារ៉ាន ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១៣B១ ផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ចចំការមន រាជធានីភ្នំពេញ ជាសហចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣២២ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ចាន់ សារៀង ភេទស្រី អាយុ៣២ឆ្នាំ, ឈ្មោះ ចាន់ សារុំ ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ចាន់ សារ៉ាន ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១៣B១ ផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ចចំការមន រាជធានីភ្នំពេញ ជាសហចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣២២ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ ចូលមកយកដីកាកោះចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។