យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅចុងចម្លើយ វិទ្យុអាស៊ីសេរី តំណាងដោយលោក ស៊ុំ សុខរី មានទីស្នាក់ការនៅអាគារ Premier Officer Center ជាន់ទី៤ ផ្ទះលេខ១៨៤ ផ្លូវមុន្នីរ៉េត(២១៧) សង្កាត់ទំនប់ទឹក ខណ្ចចំការមន រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣៩ ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមចុងចម្លើយ វិទ្យុអាស៊ីសេរី តំណាងដោយលោក ស៊ុំ សុខរី មានទីស្នាក់ការនៅអាគារ Premier Officer Center ជាន់ទី៤ ផ្ទះលេខ១៨៤ ផ្លូវមុន្នីរ៉េត(២១៧) សង្កាត់ទំនប់ទឹក ខណ្ចចំការមន រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣៩ ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៧ ចូលមកយកដីកាកោះចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។