ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា ផ្ញើសារ សារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ

ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមអនុញ្ញាតសម្តែងអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយមនោសញ្ចេតនារំភើបសប្បាយរីករាយយ៉ាងក្រៃលែងជូនចំពោះ សម្តេចក្រឡាហោម សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំបម្រើជាតិមាតុភូមិ។