លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

      យើង ណាត ស្រីនុច ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ម៉ា ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤១E១ ក្រុមទី៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ជាភាគីម្ចាស់បំណុលនៃការអនុវត្តនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៩(ដ) ចុះថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ម៉ា ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤១E១ ក្រុមទី៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ជាភាគីម្ចាស់បំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។