លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

 យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ កុល សុខុម ភេទស្រី មានអាសយដ្ឋានភូមិ២ ឃុំវាលវង់ ស្រុកមេមត់ ខេត្តកំពង់ចាម ជាភាគីម្ចាស់បំណុល នៃសំណុំរឿងរក្សាការពារលេខ ១៦៨ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៧ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់លោក តាន់ សុភា ជាមេធាវីតំណាងដោយអាណត្តិឱ្យកូនបំណុល ក្រុមប្រឹក្សាជំនុំជម្រះទី២ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ កុល សុខុម ភេទស្រី មានអាសយដ្ឋានភូមិ២ ឃុំវាលវង់ ស្រុកមេមត់ ខេត្តកំពង់ចាម ជាភាគីម្ចាស់បំណុល នៃសំណុំរឿងរក្សាការពារលេខ ១៦៨ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៧ ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។