យើង សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកអ្នកដាក់ពាក្យសុំឈ្មោះ ឡាំ ធួនតេង ភេទប្រុស កើតថ្ងៃទី០១-០៣-១៩៤០ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៩B0 ផ្លូវ២៤២ ក្រុម៧១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមេធាវី សាន សុខរដ្ឋា, យន់ ភារយុត្តិ ជាអ្នកតំណាងដោយអាណត្តិ និងភាគីម្ខាងទៀតឈ្មោះ អ៊ុន ដានី ភេទស្រី កើតថ្ងៃទី០៥-០៦-១៩៦៨ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៩B0 ផ្លូវ២៤២ ក្រុម៧១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមេធាវី ហេង សុទ្ធារ៉ា នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៣(ដ) ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងជំទាស់របស់អ្នកដាក់ពាក្យសុំខាងលើ។ ខណៈពេលកំពុងដំណើរការនីតិវិធីសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលលិខិតអនុញ្ញាតបញ្ចុះ ឬបូជាសព លេខ ១៥០៣ មសខ.ភព/កបគជ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកដាក់ពាក្យសុំឈ្មោះ ឡាំ ធួនតេង បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ហើយ។
អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ឡាំ ធួនតេង សូមដាក់ពាក្យបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។