លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកសហដើមចោទឈ្មោះ ឃី លីហេង ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ លៀង ភ័ន្ត មានអាសយដ្ឋានបច្ចុប្បន្នភូមិរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល និងចុងចម្លើយឈ្មោះ ភុល ចិន្តា ភេទស្រី អាយុ៥៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៧៩ ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍របស់ចុងចម្លើយខាងលើ។ ខណៈពេលកំពុងដំណើរការនីតិវិធីសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលលិខិតបញ្ជាក់ លេខ ២០២ ល.ប/២៣ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ របស់មេឃុំរកាកោងទី១ បានបញ្ជាក់ថា ដើមចោទឈ្មោះ ឃី លីហេង បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ហើយ។

    អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ឃី លីហេង សូមដាក់ពាក្យបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។