លិខិតជូនដំណឹងអំពីការបញ្ជូនដីកាតាមការផ្សាយជាសាធារណៈ

 យើង ណាត ស្រីនុច ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឆែម ខេងនារី ភេទស្រី អាយុ៣៤ឆ្នាំ មានអាសយដ្ឋានភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣៩ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់លោក អ៊ឹម ម៉ាច ជាមេធាវីតំណាងដោយអាណត្តិឱ្យសហចុងចម្លើយ សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ ឆែម ខេងនារី ភេទស្រី អាយុ៣៤ឆ្នាំ មានអាសយដ្ឋានភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣៩ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។