លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

   យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ទូច ឧត្តម ប្រពន្ធឈ្មោះ កុយ សុភាព ជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ២៣០៤ ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីដើមបណ្តឹងឧទ្ធរណ៍ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៧៩ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជំនុំជម្រះសភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ ទូច ឧត្តម ប្រពន្ធឈ្មោះ កុយ សុភាព ជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ២៣០៤ ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីដើមបណ្តឹងឧទ្ធរណ៍ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៧៩ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ ចូលមកយកដីកាកោះនាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។