យើង អ៊ន វណ្ណាត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ រឿង វណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកជ័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងចុងចម្លើយឈ្មោះ ចាន់ ធី ភេទស្រី អាយុ៥២ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥១ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជំនុំជម្រះសភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ រឿង វណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកជ័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងចុងចម្លើយឈ្មោះ ចាន់ ធី ភេទស្រី អាយុ៥២ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចូលមកយកដីកាកោះខាងលើនេះនៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។