លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

      យើង អ៊ន វណ្ណាត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ អ៊ិន ផល្លី ភេទប្រុស អាយុ៤៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងចុងចម្លើយឈ្មោះ សួស ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះ ពេជ ហម ភេទស្រី អាយុ៤០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤២១ ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជំនុំជម្រះសភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ អ៊ិន ផល្លី ភេទប្រុស អាយុ៤៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងចុងចម្លើយឈ្មោះ សួស ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះ ពេជ ហម ភេទស្រី អាយុ៤០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចូលមកយកដីកាកោះខាងលើនេះនៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ