យើង ឡឹក ចាន់ពន្លឺ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ LIU WEI តំណាងឱ្យក្រុមហ៊ុន PHEA PIMEX ASIA FORESTRY INVESTMENT GROUP CO Ltd មានទីតាំងនៅអគារលេខ ១៧ ភូមិ៦ ផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៨៥ ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ LIU WEI តំណាងឱ្យក្រុមហ៊ុន PHEA PIMEX ASIA FORESTRY INVESTMENT GROUP CO Ltd មានទីតាំងនៅអគារលេខ ១៧ ភូមិ៦ ផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះខាងលើនេះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។