លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង សក ស័ក្តិសម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកកូនបំណុលឈ្មោះ HO HSIN HU ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន តំណាងក្រុមហ៊ុន សេង ថៃ ស៊ី អ៊ិនធើណេសិនណល ឯ.ក មានអាសយដ្ឋានបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥៣(រ) ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមកូនបំណុលឈ្មោះ HO HSIN HU ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន តំណាងក្រុមហ៊ុន សេង ថៃ ស៊ី អ៊ិនធើណេសិនណល ឯ.ក មានអាសយដ្ឋានបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះខាងលើនេះនៅបន្ទប់ក្រឡាបញ្ជីទទួលបន្ទុក រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ